latest Post

មូលហេតុធ្វើឲ្យហើមពោះជាប្រចាំ ដែលអ្នកស្មានមិនដល់

ប្រភេទភេសជ្ជៈ និងអាហារដែលសម្បូរដោយជាតិកាបូនអ៊ីដ្រាត និងទម្លាប់នៃការញ៉ាំអាហារលឿនពេកអាចធ្វើឲ្យអ្នកមានកាអារហើមពោះ ឬមានខ្យល់ក្នុងពោះច្រើនខុសធម្មតាបាន។ យ៉ាងណាក៏ដោយមនុស្សមួយចំនួនបានព្យាយាមជៀសវាងបញ្ហាទាំង២ខាងលើហើយតែពួកគេនៅតែមានអាការហើមពោះជាប្រចាំទៀត។ តើនៅមានមូលហេតុអ្វីផ្សេងៗទៀតដែលយើងស្មានមិនដល់ឬយ៉ាងណា? បើយោងតាមការសិក្សាចុងក្រោមមួយបានរកឃើញថា ពី ៥ ទៅ ១៥ % នៃអ្នកដែលកើតមានអាការៈហើមពោះទាំងអស់មិនបានបង្កឡើងដោយហេតុផលទាំង២ ខាងលើនោះទេ តែវាបានបង្កឡើងដោយសារការកើតមានបាក់តេរីច្រើនក្នុងពោះវៀនតូចទៅវិញទេ។ ហើយបាក់តេរីដែលរស់នៅក្នុងពោះវៀនតូចនេះមិនត្រឹមតែធ្វើឲ្យអ្នកហើមពោះជាប្រចាំប៉ុណ្ណោះទេ តែវាអាចបង្កឲ្យមានការឈឺចាប់ ជំងឺរាគ និងបញ្ហាទល់លាមកទៀតផង។ ពេលដែលអ្នកញ៉ាំអាហារចូលទៅសារធាតុចិញ្ចឹមនៃអាហារដែលបានកិនរំលាយត្រូវបានជ្រាបចូលទៅតាមសរសៃឈាម ដើម្បីចិញ្ចឹមរាងកាយ ដោយលែងកាកសំណល់ និងអាហារដែលមិនអាចកិនរំលាយបាននៅជាប់ក្នុងពោះរៀន និងបង្កើតឲ្យមានបាក់តេរីនេះឡើង។ កត្តាដែលជំរុញឲ្យមានបាក់តេរីនេះ មានដូចជា៖ + ប្រើថ្នាំផ្សះច្រើន + ប្រើថ្នាំបន្សាបជាតិអាស៊ីតច្រើន + ប្រើថ្នាំពន្យាកំណើតច្រើន + ទឹកអាស៊ីតក្រពះចុះខ្សោយ + ការទទួលទានគ្រឿងស្រវឹងច្រើនហួសប្រមាណ ដើម្បីដឹងថាខ្លួនឯងមានបាក់តេរីច្រើនក្នុងពោះវៀនឬអត់ អ្នកអាចពិនិត្យ ឬពិគ្រោះជាមួយគ្រូពេទ្យបាន។​ ហើយដើម្បីកម្ចាត់វាបានអ្នកប្រើប្រាស់ថ្នាំពេទ្យ ឬប្រើឱសថធម្មជាតិដោយការញ៉ាំខ្ទឹមស ឬស្លឹកអូលីវជាដើម៕

សេម
ប្រភព៖ healthylivinghouse

About Unknown

Unknown
Recommended Posts × +

0 comments:

Post a Comment

វិធីលាងពុម្ពស្បៃឲ្យស្អាតដោយវិធីងាយៗ

ការលាងសំអាតពុម្ព មានច្រើនប្រភេទមានទាំងស្រួលមានទាំងពិបាក ការថតកាវពងត្រីហៅកាវសរក្រហម គេត្រូវលាងជាមួយនឹង ទឹកកូសស្ទីកយកមកលាយទឹកខ្លួនឯង ហើយទឹកកូ...