Saturday, August 12, 2017

សញ្ញាដំបូងទាំង១៥យ៉ាង ដែលបង្ហាញថា កម្រិតជាតិស្ករក្នុងឈាមកំពុងតែកើនឡើង

កម្រិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់ជាបញ្ហាមួយ ដែលអាចនាំលោកអ្នកទៅរកការកើតមានជំងឺធ្ងន់ធ្ងរជាច្រើន ហើយបើក្នុងករណីធ្ងន់ធ្ងរវាអាចបង្កជាប្រភេទជំងឺគ្រោះថ្នាក់ដល់ជីវិតក៏មានដែរ។ ដើម្បីទប់ស្កាត់បញ្ហានេះលោកអ្នក ត្រូវរកដំណោះស្រាយ ខណៈដែលកម្រិតជាតិស្ករទើបតែចាប់ផ្ដើមកើនឡើង។ ហើយដើម្បីដឹងថា កម្រិតជាតិស្ករក្នុង ឈាមចាប់ផ្តើមកើនឡើង សូមលោកអ្នកស្វែងយល់ពីអាការដំបូងដែលបង្ហាញថាកម្រិតជាតិស្ករនៅក្នុងឈាមឡើង ខ្ពស់ទាំង ១៥ ខាងក្រោមនេះ៖ ១. ស្រវាំងភ្នែក ២. នោមញឹក ៣. ស្ងួតមាត់ ៤. អសមត្ថភាពផ្លូវភេទ ៥. ពិបាកផ្តោតអារម្មណ៍ ៦. ឈឺពោះញឹកញាប់ ៧. មានមេរោគផ្សិត ៨. បើមានរបួសលើរាងកាយ គឺមិនងាយជាសះស្បើយឡើយ ៩. អស់កម្លាំងខ្លាំងជាប្រចាំ ១០. ស្រែកទឹកខុសធម្មតា ១១. មានអារម្មណ៍ថានឿយហត់ ១២. រមាស់ស្បែក ១៣. ស្បែកស្ងួត ១៤. ឡើងទម្ងន់ ១៥. មានបញ្ហាសរសៃប្រសាទ ប្រសិនបើលោកអ្នកជួបប្រទះបញ្ហានេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយ៕


ភក្តី ប្រភព៖healthyfoodteam

No comments:

Post a Comment