Friday, September 29, 2017
វិធីលាងពុម្ពស្បៃឲ្យស្អាតដោយវិធីងាយៗ
ការលាងសំអាតពុម្ព មានច្រើនប្រភេទមានទាំងស្រួលមានទាំងពិបាក ការថតកាវពងត្រីហៅកាវសរក្រហម គេត្រូវលាងជាមួយនឹង ទឹកកូសស្ទីកយកមកលាយទឹកខ្លួនឯង ហើយទឹកកូស្ទីកនេះមានក្លឹនអាក្រក់ណាស់ បើដាក់ជាមួយកាធុនជ័រឫកាធុនដែក វានិងកាត់ដាក់ក្រូមេ ឫក៏ធ្លាយជាមិនខាន មុននិងលាយកូស្ទីក ត្រូវពាក់ម៉ាស់បើលាយដាក់កាដុងឫកាធុន ត្រូវមានទឹកដាក់ត្រជាក់ត្របពីក្រោម កាធុននិងកាដុងដើម្បីជំនួយកុំឲ្យធ្លាយមកក្រៅពីព្រោះវាក្ដៅខ្លាំងណាស់ តែគុណភាពវាខ្លាំងណាស់ គ្រាន់តែចងក្រណាត់ជាមួយឈើហើយជ្រលក់ យកមកជូតលើពុម្ពដែលអូសរួចនិងលាងប្រេងកាតស្អាត ជូតទាំងសងខាង ទុកចោល៥នាទីហើយលាងទឹកជាការស្រេច ។ (ចំណាំ) កាលាងបែបនេះប៉ះពាល់ដល់សុខភាព។ ការថតកាវS30 ការថតកាវនេះមានអ្នកបោះពុម្ពមួយចំនួនមានវិធីលាងខុសៗពីគ្នា បងប្អូនខ្លះលាងជាមួយ ទឹកអូសាវែល ខ្លះលាងជាមួយសាំងក្រអូប ខ្លះលាងទឹកលេខ១ ទឹកលេខ៣ ជាមួយសាប៊ូ បងប្អូនខ្លះលាងជាមួយជែល គឺជាជំនាញរបស់ពួកគាត់ តែខ្លះលាងបានស្អាត តែខ្លះទៀតលាងមិនបានស្អាតទេ ១.កាលាងជាមួយអូសាវែល ដាក់អូសាវែល២គម្របស្រោចលើពុម្ពឲ្យសព្វ រួចយកក្រណាត់ជូតៗទៅជូតមកនិងចំនាយពេលជូតយូរទម្រាំតែជ្រះ ហើយជំរះដោយសាប៊ូម្សៅ រួចលាងទឹកជាការស្រេច។(ចំណាំ) ការលាងបែបនេះធ្វើឲ្យកាត់ដៃរបស់យើងនិងប៉ះពាល់ដល់សុខភាព។ ២.ការលាងពុម្ពជាមួយទឹកលេខ៣ ដាក់អូសវែលលាយ សាប៊ូម្សៅ ជាមួយទឹកលេខ៣ ហើយក្រឡុកឲ្យសព្វរួចចាក់ចូលក្រណាត់យកមកជូតលើពុម្ពទាំងសងខាងឲ្យសព្វសាច់ ទុកចោលប្រហែល១០នាទី រួចលាងទឹកហើយលាងជាមួយសាប៊ូម្សៅជាការស្រេច តែបើមិនទាន់ជ្រះល្អទេចាក់ទឹកលេខ៣ស្រោចលើពុម្ពកន្លែងណាដែលមិនទាន់ជ្រះ ហើយយកក្រណាត់ជូតទៅជូតមករហូតដល់ជ្រះហើយលាងទឹកជាការស្រេច ។ (ចំណាំ)បើមិនទាន់ជ្រះមានតែលេខ៣ទេដែលអាចជំរះបានស្អាតល្អ ។ការលាងបែបនេះអាចប៉ះពាល់ដល់ដៃរបស់យើយ។ ៣.ការលាងជាមួយជែល ការលាងជាមួយជែលគឺមានភាពងាយស្រួលនិងមិនប៉ះពាល់ដល់សុខភាពទេ យកពុម្ពដែលអូសរួចជូតប្រេងកាតរួចរាល់ស្អាតហើយ ចាក់ទឹកលើពុម្ពឲ្យសើមរួចយកជែល១ស្លាបព្រាកាហ្វេ យកមកជូតលើពុម្ពប្រើក្រណាត់ ឫសំឡីក៏បានជូតទៅមកវាចាប់ផ្ដើមជ្រះបណ្ដើៗប្រហែល១នាទីវានិងដាច់អស់ ហើយលាងទឹកជាការស្រេច។តែបើពុម្ពអូសហើយទុកចោលយូរមិនទាន់បានលាន ត្រូវចំនាយពេលប្រហែល៥នាទីទើបបានជ្រះល្អ ។(ចំនាំ)ការលាងបែបនេះមិនប៉ះពាល់ដល់ដៃនិងសុខភាពទេ។ បើចំលងឯកសារខ្ញុំសូមដាក់ប្រភពផង សូមអរគុណ.!
ប្រភព ពន្លឺស្រីណុចបោះពុម្ព
No comments:
Post a Comment