Saturday, August 12, 2017

លំហាត់ប្រាណ៥យ៉ាងធ្វើឲ្យអ្នកស្រកខ្លាញ់ខ្នងទាំងសងខាង ស្រួលស្លៀកពាក់អាវមើលទៅស្អាត

សាច់ដុំឆ្អឹងខ្នងជាសាច់ដុំដ៏មានសារសំខាន់មួយ ដែលអាចជួយធ្វើឲ្យអ្នកពាក់អាវទៅចេញរាងស្អាត។ ដើម្បីឲ្យស្រកខ្លាញ់ខ្នង និងទទួលបានសាច់ដុំនេះ និ យើងខ្ញុំសូមណែនាំលោកអ្នកនូវការធ្វើលំហាត់ប្រាណ ៥ យ៉ាងដូចខាងក្រោមនេះ៖ ១-ឈរផ្អែកនឹងជញ្ជាំង ដាក់គូទឲ្យជាប់ជញ្ចាំង ងើបឡើងលើឲ្យខ្នងជាប់នឹងជញ្ជាំង ហើយអោនក្បាលចុះបន្តិច។

២-ឈរផ្អែកនឹងជញ្ជាំង តែកុំដាក់គូទឲ្យជាប់ជញ្ជាំង និងត្រូវដាក់កែងដៃឲ្យជាប់ជញ្ជាំង។
៣-ឈរផ្អែកនឹងជញ្ជាំង ដាក់គូទឲ្យជាប់ជញ្ចាំង ដាក់ករឲ្យត្រង់ ហើយប្រឹងរុញស្មាទៅមុខ។
៤-ឈរផ្អែកនឹងជញ្ជាំង ដាក់គូទឲ្យជាប់ជញ្ចាំង ហើយបន្ទន់ជង្គង់បន្តិច។

៥-ឈរផ្អែកនឹងជញ្ជាំង ដាក់គូទឲ្យជាប់ជញ្ចាំង ហើយបន្ទន់ជង្គង់ឲ្យខ្លាំង។
ដើម្បីអនុវត្តវិធីហាត់ប្រាណនេះសូមលោកអ្នកពិនិត្យមើលលើរូបភាពនិមួយៗ ហើយអនុវត្តវិធីទាំង ៥ ឲ្យបានច្រើនដង និងទៀតទាត់៕ ភក្តី
ប្រភព៖brightside

No comments:

Post a Comment