Saturday, August 12, 2017

អ្នកស្រលាញ់ឆ្កែសូមប្រយ័ត្ន! កុំឲ្យសត្វជាទីស្រលាញ់របស់អ្នកលិឍមុខមាត់របស់អ្នក ព្រោះវាអាចធ្វើឲ្យអ្នកស្លាប់បាត់

ដោយសារតែស្រលាញ់ឆ្កែអ្នកខ្លះបានអនុញ្ញាតឲ្យសត្វឆ្កែគេងជាមួយ លេងជាមួយ និងបានឲ្យវាលិឍមុខមាត់ទៀត ផង។ តែយ៉ាងណាក្តីបើតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្របានហាមអ្នកមិនគួរឲ្យសត្វឆ្កែលិឍមុខមាត់នោះទេ ព្រោះថាមាត់ធ្មេញរបស់ឆ្កែមិនមានអនាម័យនោះទេ វាសម្បូរទៅដោយមេរោគ និងបាក់តេរីយ៉ាងច្រើន។ អ្នកជំនាញខាងសត្វឆ្កែបានបញ្ជាក់ទៀតថា ឆ្កែស៊ីចំណីអាហារ និងលិឍរបស់កខ្វក់ជាច្រើន ហើយវាមិនដែលដុះលាងមាត់ធ្មេញ ដូចមនុស្សយើងទេ ដូចនេះមាត់ធ្មេញរបស់វាពិតជាគ្មានសុខភាពនោះទេ។ ករណីដែលអ្នកនៅតែបន្តឲ្យសត្វឆ្កែលិឍមាត់របស់អ្នក ហើយមាត់ធ្មេញរបស់ឆ្កែនោះមានមេរោគ វានឹងបង្កឲ្យអ្នកមានបញ្ហាសុខភាព ជាច្រើនដូចជា៖ + កើតមានមេរោគផ្សិតប្រភេទ Sepsis + មានបញ្ហាក្តៅខ្លួន(ក្តៅញាក់) + អស់កម្លាំង + មានកន្ទួលរមាស់ធំៗនៅលើស្បែក + មានជំងឺស្បែកនិងជំងឺក្នុងរាងកាយជាច្រើនទៀត៕


ភក្តី ប្រភព៖mirror

No comments:

Post a Comment